Saturday, June 21, 2025

ក្រសួង​អប់រំ​បណ្ដុះបណ្ដាល «​ឧត្តមានុវត្តន៍​នៃ​ភាព​ជា​អ្នកដឹកនាំ​» ដល់​គ្រូបង្រៀន និង​សាធារណជន

ក្រសួង​អប់រំ​បណ្ដុះបណ្ដាល «​ឧត្តមានុវត្តន៍​នៃ​ភាព​ជា​អ្នកដឹកនាំ​» 

ដល់​គ្រូបង្រៀន និង​សាធារណជន


ភ្នំពេញៈ ក្រសួង​អប់រំ​ផ្តល់​វគ្គ​បណ្ដុះបណ្ដាល​ជា​សេរី​តាម​អនឡាញ​ស្ដីពី «​ឧត្តមានុវត្តន៍​នៃ​ភាពជា​អ្នកដឹកនាំ​» ដល់​គ្រូបង្រៀន និង​សាធារណជន​ប្រមាណ​ពី​ ១២០​ នាក់ ទៅ​ ៣០០ ​នាក់ មកពី​ស្ថានប័ន​រដ្ឋ និង​ឯកជន ដើម្បី​ចែករំលែក​បទពិសោធ​ជោគជ័យ​ដែល​ត្រូវបាន​អនុវត្ត​ជាក់ស្តែង​ក្នុងនាម​ជា​អ្នកដឹកនាំ​។

វគ្គ​បណ្ដុះបណ្ដាល​រយៈពេល ​៣​សប្តាហ៍​ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​ ២ ខែឧសភា នេះ​ក៏មាន​គោលបំណង​ដើម្បី​ជួយ​លើកកម្ពស់​នូវ​បំណិន​ទន់ សមត្ថភាព​ភាព​ជា​អ្នកដឹកនាំ ដែលជា​តម្រូវ​ការចាំបាច់​ក្នុង​ការ​បំពេញ​ការងារ ការដឹកនាំ​គ្រួសារ ស្ថាប័ន ឬ​សង្គម​។

ក្រសួង​អប់រំ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២០ ខែឧសភា ថា​៖ «​សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​បានបង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ ព្រមទាំង​សំណូមពរ​ឱ្យមាន​ការរៀបចំ​នូវ​វគ្គ​បណ្ដុះបណ្តាល បែបនេះ​ជា​បន្តទៀត ដើម្បី​ចូលរួម​លើកកម្ពស់​នូវ​ជំនាញ​ទន់​បំណិន​នៃ​ភាពជា​អ្នកដឹកនាំ ស្របគ្នា​នឹង​ការអភិវឌ្ឍ​នូវ​ជំនាញ​បច្ចេកទេស ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​បំពេញ​ការងារ​»៕

 

 ទំហំទីផ្សារបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យកសិកម្មកម្រិតសកល ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣២



ទំហំទីផ្សារបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យកសិកម្មកម្រិតសកល ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣២
ប្រភព៖ market.us