ក្រសួងអប់រំបណ្ដុះបណ្ដាល «ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ»
ដល់គ្រូបង្រៀន និងសាធារណជន
ភ្នំពេញៈ ក្រសួងអប់រំផ្តល់វគ្គបណ្ដុះបណ្ដាលជាសេរីតាមអនឡាញស្ដីពី «ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ» ដល់គ្រូបង្រៀន និងសាធារណជនប្រមាណពី ១២០ នាក់ ទៅ ៣០០ នាក់ មកពីស្ថានប័នរដ្ឋ និងឯកជន ដើម្បីចែករំលែកបទពិសោធជោគជ័យដែលត្រូវបានអនុវត្តជាក់ស្តែងក្នុងនាមជាអ្នកដឹកនាំ។
វគ្គបណ្ដុះបណ្ដាលរយៈពេល ៣សប្តាហ៍ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ២ ខែឧសភា នេះក៏មានគោលបំណងដើម្បីជួយលើកកម្ពស់នូវបំណិនទន់ សមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាតម្រូវការចាំបាច់ក្នុងការបំពេញការងារ ការដឹកនាំគ្រួសារ ស្ថាប័ន ឬសង្គម។
ក្រសួងអប់រំបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ២០ ខែឧសភា ថា៖ «សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលបានបង្ហាញនូវការពេញចិត្តចំពោះ ព្រមទាំងសំណូមពរឱ្យមានការរៀបចំនូវវគ្គបណ្ដុះបណ្តាល បែបនេះជាបន្តទៀត ដើម្បីចូលរួមលើកកម្ពស់នូវជំនាញទន់បំណិននៃភាពជាអ្នកដឹកនាំ ស្របគ្នានឹងការអភិវឌ្ឍនូវជំនាញបច្ចេកទេស ដែលមិនអាចខ្វះបានក្នុងការបំពេញការងារ»៕
No comments:
Post a Comment