ACU រៀបចំផែនការកម្ចាត់អំពើពុករលួយ ខណៈលោក ឱម យ៉ិនទៀង រំពឹងថា នឹងជួយឱ្យសង្គមខ្មែរ «កាន់តែសស្អាត»
លោក ឱម យ៉ិនទៀង
រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីប្រមូលយកធាតុចូល និងមតិយោបល់បន្ថែម បញ្ចូលទៅក្នុងសេចក្តីព្រាងស្តីពី «ផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ» រយៈពេ៥ឆ្នាំខាងមុខទៀត គឺពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ ដោយមានការចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងក្លិបអ្នកកាសែតកម្ពុជា។
លោក ឱម យ៉ិនទៀង បង្ហាញក្តីរំពឹងថា ជាមួយនឹងធាតុចូលបន្ថែមដែលទទួលបានពីកិច្ចប្រជុំនេះ យើងនឹងទទួលបានផែនការមួយកាន់តែឆ្លើយតបទៅនឹងតម្រូវការ និងក្តីប្រាថ្នាចង់បានរបស់ភាគីពាក់ព័ន្ធ នោះគឺការនាំមកសង្គមកម្ពុជាមួយកាន់តែល្អ និងសស្អាត ជូនជាតិ និងប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ផែនការនេះ ផ្តោតលើយុទ្ធសាស្ត្រ៦[ក្នុងការប្រឆាំងអំពើពុករលួយ] គឺ ១អប់រំ ២ទប់ស្កាត់ ៣អនុវត្តច្បាប់ក្នុងការបង្ក្រាប ៤កិច្ចសហការជាតិ-អន្តរជាតិ ៥ពង្រឹងសមត្ថភាព និងសុចរិតភាពនៃស្ថាប័នរដ្ឋ។

ផែនការជាតិ ដែលត្រូវបានរៀបចំឡើង ដើម្បីយកទៅប្រើក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេល៥ឆ្នាំបន្តនេះ គឺជាផែនការដំណាក់កាលទី៤ហើយ។ លោក យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើបទបង្ហាញអំពីការរៀបចំសេចក្តីព្រាងផែនការដំណាក់កាលទី៤នេះ ដើម្បីឱ្យអ្នកចូលរួមបានឈ្វេងយល់អំពីសារបាន គោលបំណង និងទិសដៅការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត។
លោក យន់ ស៊ីណាត
ជាមួយគ្នានេះ កិច្ចប្រជុំខាងលើ ក៏មានការធ្វើបទបង្ហាញដោយអ្នកជំនាញពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿនញៀន និងឧក្រិដ្ឋកម្ម (UNODC) ផ្តោតសំខាន់លើកាតព្វកិច្ចរបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងអំពើពុករលួយ (UNCAC)។ ក្រៅពីការធ្វើបទបង្ហាញ ភាគីពាក់ព័ន្ធដែលចូលរួម បានពិភាក្សាគ្នាដើម្បីប្រមូលធាតុចូលទៅក្នុងកម្មវិធីនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាណត្តិទី៧ ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕រូបតំណាងអំពីការប្រព្រឹត្តអំពើពុករលួយ ដោយបុរសម្នាក់ ហុចលុយឱ្យបុរសម្នាក់ទៀតក្រោមតុ
No comments:
Post a Comment